Read more

លក្ខខណ្ឌបង់រំលស់នៅ ហាងលក់ទូរស័ព្ទដៃទំនើប រិទ្ធី ពង្ស



១. លក្ខខណ្ឌ និង ឯកសារដើមត្រូវមាន

  • ទទួលបង់រំលស់ ពីអាយុ 18 ដល់អាយុ 65 (គិតតាមឆ្នាំដែលសរសេរនៅលើអត្តសញ្ញាណប័ណ្ណ)
  • អត្តសញ្ញាណប័ណ្ណនៅមានសុពលភាព (សុពលភាពដែលបានកំណត់នៅក្នុងអត្តសញ្ញណប័ណ្ណ) ឬ លិខិតឆ្លងដែន
  • សៀវភៅគ្រួសារ (អ្នកបង់រំលស់ត្រូវមានឈ្មោះនៅក្នុងសៀវភៅគ្រួសារ) ឬ សៀវភៅស្នាក់នៅ
  • ទិញផលិតផលដែលមានតម្លៃពី 100$ - 2000$ នៅរិទ្ធី ពង្ស
  • លិខិតបញ្ជាក់ចំណូល៖
    - សម្រាប់អ្នកធ្វើការ៖
    លិខិតបញ្ជាក់ប្រាក់ខែ៖ ក្រដាសបើកប្រាក់ខែ, របាយការណ៍ហិរញ្ញវត្ថុ, កុងត្រាការងារ
    - សម្រាប់អ្នករកស៊ី៖
    លិខិតបញ្ជាក់ចំណូល៖ វិកិយប័ត្រចំណូល-ចំណាយ
  • លិខិតបញ្ជាក់ទីលំនៅ
    ក្រដាសទឹក, ក្រដាសភ្លើង, លិខិតបញ្ជាក់ទីលំនៅ

២. បង្កើតទំនុបចិត្តជាមួយក្រុមហ៊ុន Microfinace

  • ប្រសិនជាលោកអ្នក កំពុងធ្វើការ បង់រំលស់ ជាមួយក្រុមហ៊ុន Microfinace ឬ ផលិតផលណាមួយ លោកអ្នកត្រូវតែបង់ផ្តាច់រួចរាល់អោយអស់ ហើយចាំធ្វើការ បង់រំលស់ថ្មី
  • មិនផ្លាស់ប្តូរ លេខទូរស័ព្ទទំនាក់ទំនង ដែលបានសរសេរលើ កុងត្រា មិនតែប៉ុណ្ណោះ លេខទូរស័ព្ទអ្នកធានាក៏មិនត្រូវផ្លាស់ប្តូរដែរ
  • ផ្តល់ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ ក្រុមហ៊ុននឹងងាយស្រួលធ្វើការសម្រេចចិត្តអោយលោកអ្នកបង់រំលស់
  • មានប្រវត្តិបង់រំលស់ល្អ (សងទាន់ពេលកំណត់រាល់ខែ សងគ្រប់គ្រាន់ សងអស់) នេះក៏ជាលក្ខខណ្ឌជួយអោយ ក្រុមហ៊ុន យល់ព្រមធ្វើការបង់រំលស់ជាមួយលោកអ្នក

៣. ផលប្រយោជន៍នៅពេលធ្វើការ បង់រំលស់ ជាមួយ រិទ្ធី ពង្ស

  • អត្រាការប្រាក់ទាប សន្សំបានដល់ 35%
  • សេវាកម្មរហ័ស
  • ផលិតផល បង់រំលស់ ក៏ទទួលបានប្រូម៉ូសិនដូចផលិតផលដទៃទៀតដែរ (ប្រសិនជាមានកម្មវិធី ប្រូម៉ូសិន)
  • រាល់ផលិតផលដែលមានតម្លៃចាប់ពី 100$ - 900$ សុទ្ធតែមានទទួលបង់រំលស់

0 Reviews

Contact form

Name

Email *

Message *