លក្ខខណ្ឌប្តូរ និងធានាផលិតផលនៅ ហាងលក់ទូរស័ព្ទដៃ រិទ្ធី ពង្ស

លក្ខខណ្ឌប្តូរ និងធានាផលិតផលនៅ ហាងលក់ទូរស័ព្ទដៃ រិទ្ធី ពង្ស

Size
Price:

Read more

លក្ខខណ្ឌប្តូរ និងធានាផលិតផលនៅ ហាងលក់ទូរស័ព្ទដៃ រិទ្ធី ពង្ស


- អនុវត្តចាប់ពីថ្ងៃ 15/05/2021

- ទីតាំងប្តូរ ឬ ធានាផលិតផល៖ គ្រប់សាខាហាង  រិទ្ធី ពង្ស

I. ទូរស័ព្ទ - ថេបប្លេត

ផលិតផលមានបញ្ហាផ្នែកបច្ចេកទេស

ខែទី 1

ខែទី 2- 12

ប្តូរនឹង 1 (ស៊េរីដូចគ្នា ព័ណ៌ដូចគ្នា ទំហំដូចគ្នា…) ក្នុងករណីផលិតផលដែលត្រូវការប្តូរអស់ពី stock អតិថិជនអាចប្តូរទៅផលិតផលផ្សេង (ប្រភេទដូចគ្នា) ឬផលិតផលដែលមានតម្លៃស្មើរគ្នា។ ក្នុងករិណីអតិថិជនចង់ប្តូរទៅផលិតផលដែលមានតម្លៃខ្ពស់ជាង អតិថិជនត្រូវបន្ថែមប្រាក់

ផ្ញើទៅក្រុមហ៊ុនជួសជុលតាមការកំណត់របស់ក្រុមហ៊ុន។

 

ផលិតផលខូចខាតដោយសារអតិថិជន

  • មិនគ្រប់លក្ខខណ្ឌធានាតាមការកំណត់របស់ក្រុមហ៊ុន
  • ផលិតផលបាត់បង់រូបរាងដើម 100%
  • អេក្រង់មានស្នាមកុសឆ្នូត
  • ទូរស័ព្ទមានសភាពសើមទឹក ឬ ចូលទឹក

=> ករណីនេះមិនអនុវត្តន៍លើលក្ខខណ្ឌប្តូរ ឬ សងផលិតផលឡើយ។ រិទ្ធី ពង្ស នឹងជំនួយអតិថិជនក្នុងការបញ្ជូនទៅក្រុមហ៊ុន និងអតិថិជនត្រូវទូទាត់ប្រាក់ជួសជុលដោយខ្លួនឯង។

លក្ខខណ្ឌប្តូរថ្មី (1 ប្តូរនឹង 1)៖

- ទទួលប្តូរតែទូរស័ព្ទ/ថេបប្លេត និងមិនទទួលប្តូរគ្រឿងបន្លាស់ (Accessories) ឈុតភ្ជាប់ជាមួយ

- ក្នុងករណីផលិតផលបើកអេក្រង់មិនឡើង ឬមិនអាចសន្និដ្ឋានមូលហេតុបណ្តាលអោយខូត រិទ្ធី ពង្ស ត្រូវបញ្ជូនទៅក្រុមហ៊ុនដើម្បីធ្វើការត្រួតពិនិត្យមុនពេលប្តូរផលិតផលថ្មីជូនអតិថិជន

- ចំពោះផលិតផលប្រូម៉ូសិន៖ ប្តូរឬសងផលិតផល តាមការកំណត់របស់ក្រុមហ៊ុន។

II. គ្រឿងបន្លាស់

ក្រុមគ្រឿងបន្លាស់លក្ខខណ្ឌធានា
Powerbank, Flash, Mouse, Speaker, កាស, មេម៉ូរី, ក្បាលសាក, ខ្សែសាក (លើកលែងផលិតផល Ava)
  • ធានាប្តូរថ្មីក្នុង 1ឆ្នាំ ប្រសិនមានបញ្ហាបច្ចេកទេស
Screen Protector Film
  • មិនធានា
ស្រោមទូរស័ព្ទ - ស្រោមថេបប្លេត
  • មិនធានា
Accessories ផ្សេងៗ (ដងស៊ែលហ្វី, ជើងទូរស័ព្ទ…)
  • មិនធានា
 ផលិតផលម៉ាក Ava (Powerbank, ខ្សែសាក, កាស...)
  • ធានាប្តូរថ្មីក្នុង 3ខែ ប្រសិនមានបញ្ហាបច្ចេកទេស
 ផលិតផលគ្មានបញ្ហាបច្ចេកវិទ្យា (ព្រោះមិនសាកសមនឹងតម្រូវការរបស់អតិថិជន) គឺមិនទទួលសងប្រាក់វិញទេ
 ផលិតផលខូចខាតដោយសារអតិថិជន (មិនគ្រប់លក្ខខណ្ឌធានាតាមការកំណត់របស់ក្រុមហ៊ុន) ករណីនេះមិនអនុវត្តន៍លើលក្ខខណ្ឌប្តូរ ឬ ធានាផលិតផលឡើយ។

របៀបធានា៖

- អំឡុងពេលប្រើប្រាស់ ប្រសិនជាផលិតផលមានបញ្ហា សូមអញ្ជើញអតិថិជនមកហាងទូរស័ព្ទ រិទ្ធី ពង្ស ជិតបំផុតដើម្បីយើងខ្ញុំធ្វើការធានាជូនលោកអ្នក។


1. តែមធានា (បិទជាប់ម៉ាស៊ីន), តែមត្រួតពិនិត្យ (តែម imei បិទជាប់ផលិតផល ), ប័ណ្ណធានាត្រូវនៅមានសភាពដើម គ្មានការលប់កែ រហែក រីរលប់មើលមិនច្បាស់។
2. គ្រឿងភ្ជាប់ថែមនៅទាំងស្រុង
3. ករណីដែលមិនអាចប្តូរផលិតផល តែទទួលជួសជុលជូនអតិថិជន នឹង​ ទទួលជូសជុលដោយគិតសេវា៖

- ផុតកំណត់រយៈពេលធានាតាមការកំណត់របស់ផលិតផល
- ផលិតផលមិនគ្រប់លក្ខខណ្ឌធានាតាមការកំណត់របស់ក្រុមហ៊ុន
- ផលិតផលខូចដោយសារការតំឡើង ការថែរក្សា ការប្រើប្រាស់ខុសតាមការណែនាំរបស់បុគ្គលិក​ឬសៀវភៅណែនាំ
- ផលិតផលខូចដោយសារគ្រោះធម្មជាតិ ទឹកលិច ភ្លើងឆេះសឹករិចរឹលដោយសារបរិយាកាសជុំវិញ
- ផលិតផលខូចដោយសារមានសត្វល្អិតបំផ្លាញ (កណ្តុរ កន្លាត កណ្តៀរ…)
- ផលិតផលកោង បែកបាក់ ធ្លាក់ពេលបំលាស់ទីដោយខ្លួនឯងនៅពេលប្រើប្រាស់
- ផលិតផលខូចដោយសារប្រព័ន្ធភ្លើងមិនថេរ ប្រើប្រាស់លើសកំណត់ ឬប្លាស់ប្តូរប្រព័ន្ធភ្លើងដោយខ្លួនឯង
- ផលិតផលខូចដោយសារការជួសជុលដោយខ្លួនឯង ដោយមិនមានការត្រួតពិនិត្យពីបុគ្គលិកបច្ចេកទេស 

- ផលិតផលមិនមានតែមធានា ឬ​ រលុបបាត់ ឬ​ មើលមិនច្បាស់ចំពោះការយកធានាលើកដំបូង

- មានច្រេះ សឹករិចរិលទៅតាមពេលវេលានៃអាយុកាល

របៀបធានា៖

អំឡុងពេលប្រើប្រាស់ ប្រសិនជាផលិតផលមានបញ្ហា (ឋិតក្នុងរយៈពេលធានា) សូមអញ្ជើញអតិថិជនទាក់ទងលេខទូរស័ព្ទ 090444334/078444334/0964443347 ដើម្បីយើងខ្ញុំចុះធានាដល់ផ្ទះ ឬអតិថិជនយកផលិតផលមកហាង រិទ្ធី ពង្ស ដែលនៅជិតបំផុត យើងខ្ញុំនឹងធ្វើការធានាជូនលោកអ្នក។

អំឡុងពេលប្រើប្រាស់ ប្រសិនជាផលិតផលមានបញ្ហា សូមអញ្ជើញអតិថិជនមកហាងទូរស័ព្ទ រិទ្ធី ពង្ស ដែលនៅជិតបំផុតដើម្បីយើងខ្ញុំធ្វើការធានាជូនលោកអ្នក។របៀបធានា៖

V. ផលិតផលមួយទឹក៖ ទូរស័ព្ទ - ថេបប្លេត 

ផលិតផលមានបញ្ហាផ្នែកបច្ចេកវិទ្យា

ផលិតផលគ្មានបញ្ហា

ខូតខាតដោយសារអតិថិជន (ទទួលជួសជុលដោយគិតប្រាក់)

 ធានាពី 3ខែ ដល់ 11ខែ។ ការធានាគិតចាប់ពីថ្ងៃ​ លក់លេីកទី​ 1​
ផ្ញើទៅក្រុមហ៊ុនជួសជុលតាមការកំណត់របស់ក្រុមហ៊ុន ឬតាមការធានារបស់ រិទ្ធី ពង្ស

មិនប្តូរ ឬសងផលិតផល

1. មិនគ្រប់លក្ខខណ្ឌធានាពីក្រុមហ៊ុន

2. ផ្ញើទៅក្រុមហ៊ុនជួសជុល

3. អតិថិជនត្រូវទូទាត់ប្រាក់ជួសជុល

0 Reviews

Contact form

Name

Email *

Message *